Speakers

Sok Chanphal

លោក សុខ ចាន់ផល អ្នកនិពន្ធដែលមានស្នាដៃជាប់ជ័យលាភី និងភាគច្រើនមានឈ្មោះល្បីបោះសំឡេងតាមរយៈ បទចម្រៀងរបស់ផលិតកម្ម ហង្ស មាស

លោក សុខ ចាន់ផល មិនត្រឹមតែជាអ្នកនិពន្ធសៀវភៅទេ លោកក៏ជាអ្នកនិពន្ធបទចម្រៀងដែរ ហើយលោកក៏ធ្លាប់បានដឹកនាំសម្ដែង ក្នុងបទចម្រៀងទៀតផង ។ អ្វីដែលគេចាប់អារម្មណ៍ ចំណង់ចំណូលចិត្តមិនមែន តែការនិពន្ធបទចម្រៀងទេ លោកក៏ជាមនុស្សម្នាក់ចូលចិត្ត មើលភាពយន្តបំផុត កម្រមានរឿងណា រំលងពីភ្នែករបស់ លោកណាស់ ។ 

លោកចាប់ផ្ដើម​រៀន​និពន្ធ​នៅ​ឆ្នាំ​២០០៦។ លោក​មិន​ដែល​គិត​ថា ខ្លួន​ឯង​អាច​ក្លាយ​ជា​អ្នក​និពន្ធ​ទេ ហើយលោក​​មាន​អារម្មណ៍​ថា​ ជីវិត​ជា​​អ្នក​និពន្ធ​​ហាក់​​ដូច​ជា​តួ​អង្គ​ក្នុង​រឿង​និទាន។ 

លោកបានវិវត្តន៍ខ្លួន ពីអ្នកនិពន្ធចម្រៀង បន្តក្លាយជាអ្នកនិពន្ធរឿង ខណៈភាពយន្តខ្មែរ ហាក់កាន់តែងើបឡើងជាងមុន ។ បើយកបទពិសោធន៍ លោកមានអាចសរសេររឿងកុន មិនចាញ់បរទេសទេ ព្រោះលោកពូកែស្រមើលស្រមៃ។

 

ស្នាដៃសៀវភៅ៖

»យល់សប្តិ

»សង្សារ ABC

»ស្នេហាសុភាពបុរស

»ខែរងា

»ចង្កៀងនិទានរឿងខ្មោច, ឋានសួគ៌លោកកិយ, ទីក្រុងខ្មោច, ស្រមោលខ្មៅ, ជ្រកភ្លៀង, កំណប់, ចន្ទ កត្ដិក, កាបូបលុយ, ខេមរា,