Speakers

អេង សំអាត

លោក​ អេង សំអាត អ្នកនិពន្ធនិងជាទីប្រឹក្សាផ្ទាល់ប្រចាំផលិតកម្មVcine Picture។  លោកមានបទពិសោធន៏ជាច្រើន និងចូលរួមនៃការផលិតភាពយន្តនៅក្នុងផលិតកម្ម ព្រមទាំងបានសរសេរ៦រឿងនៅក្នុងផលិតកម្មហើយក្នុងចំណោមរឿងទាំងនេះកំពុងរៀបចំថត។ ជាមួយនេះ លោកក៏បានសរសេររឿងខ្លី ប្រលោមលោក បែបអបរំ និងកំប្លែង ហើយបានផ្សាយនៅក្នុងបណ្តាយសង្គម និងទទួលបានគាំទ្រជាច្រើនផងដែរ។ 

លោកធ្លាប់ចូលវគ្គបណ្តុះបណ្តាលផ្នែកតែងនិពន្ធជាមួយសមាគមអ្នកនិពន្ធខ្មែរ និងចូលរួមសរសេរប្រលោមលោកនៅក្នុងក្រុមអ្នកនិពន្ធដែលមានឈ្មោះក្រុមថាសភានិពន្ធកម្ពុជា។ 

សូមបញ្ជាក់ផងដែរ លោក បញ្ចប់ថ្នាក់អនុបណ្ឌិតច្បាប់នៅសាកលវិទ្យាល័យភូមិន្ទនីតិ       សាស្ត្រនិងវិទ្យាសាស្ត្រសេដ្ឋកិច្ច។